Merry Christmas day

On Merry Christmas day , I wish you all the very best, all the joy you can ever have and may you be blessed abundantly today, tomorrow and the days to come! May you have a fantastic day and many more to come… Merry Christmas

IMG_0290 IMG_0315

Advertisements

លក្ខណៈនៃការងារ

ការងារគឺជាប្រភពមួយដែលអាចជួយរួមចំនែកធ្វើអោយសង្គមរីកចម្រើននឹងជឿនលឿន ផ្ទយមកវិញការ អ្វីដែលនាងខ្ញុំចង់លើកយកមកបកស្រាយ​គឺមានពីរចំនុចដូចខាងក្រោម៖

  1. ការងារសុចរិត គឺការងារមួយដែលសមស្របទៅតាមនិយមន័យរបស់យើងដូចដែលបានលើកឡើងខាងលើ។ ការងារសុចរិត ស្មោះត្រង់ ជាប្រភពមួយដែលអាចអោយ​សង្គមមនុស្សមានការរីកចម្រើន ដោយមិនមានការកេញ្ញ័ប្រវ័ញរឺលួច ឆក់ប្លន់ ។
  2. ការងារមិនសុចរិតគឺ ជាប្រភេទមួយ ដែលអាចចួលរួមចំនែក្នុងការអភិវឌ្ឍន៏បែរជាធ្វើអោយសង្គមមានតែភាពខ្មៅងងឹត។

សរុបសេចក្តីមក​ ការងារសុចរិត ជួយអោយយើង​មានភាពរីក ចម្រើនគ្រប់វិស័យ ទាំងវិស័យអប់រំ និងវិស័យការងារ។

 

 

កម្រងអនុស្សាវរីយ៏

ក្រុមសិស្សានុសិស្សនៃមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវះដុន បូស្កូខេត្តកែប បាននាំគ្នាថតរូបទុកជាអនុស្សាវរីយ៏ ហើយក្រុមនេះគឺជាក្រុមសិស្សជំនាន់ដំបូង គេបង្អស់នៃសាលាដុនបូស្កូកែប ផ្នែកទំនាក់ទំនងសង្គមនិងសារពត៍មាន ហើយជាផ្នែកមួយដែលមានសិស្សស្រីនៃជំនាន់ដំបូង ដែលមានសិស្សស្រីចំនួន ៤ នាក់។ ក្រុមបានចាប់ផ្តើម បង្កើតឡើងដោយ​លោកពុកសំណាង ដែលជាអ្នកគ្រប់គ្រងនៅក្នុងសាលា និងជាសាសនាកាតូលិក បន្ត​ការ​អាន

ការបើកសម្ពោធការិយាល័យច្រកចូលតែមួយនៅខេត្តកែប

នៅថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០១៣ នៅទីក្រុងកែប មានការបើកសម្ពោធការិយាល័យច្រកចូលតែមួយដែលមានការចូលរួមពី

សំណាក់សិស្សានុសិស្សជាច្រើន សិស្សនិស្សិតនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈដុន បូស្កូខេត្តកែប និងជាពិសេសការចួលរួមពីគណអធីបតេយ្យ កែន សត្ថា ដែលជាអភិបាលក្រុងកែប។ ដែលកម្មវិធីនោះចាប់ផ្តើមប្រារព្ធចាប់ពី ម៉ោង៧និង ៣០នាទីព្រឹករហូតដល់ម៉ោង ៩​នឹង​៣០នាទី។ នៅក្នុងពិធីនោះដែរឯកឧត្តមបានធ្វើការអធិប្បាយនៅមុខងារនៃ

ការិយាល័យច្រកចូលតែមួយអោយសិស្សានុសិស្ស និងមន្ត្រីរាជការនៅទីនោះបានយល់ច្បាស់យ៉ាងក្បោះក្បាយ។ លើសពីនេះទៅទៀតលោកក៏បានលើកយកនូវការជួយថែរក្សា

បរិស្ថានដែលជុំវិញក្រុងអោយប្រជាពលរដ្ឋបានយល់ច្បាស់ពីបញ្ហាទាំងនោះ។

ការបើកសម្ពោធការិយាល័យច្រកចូលតែមួយនៅខេត្តកែបការបើកសម្ពោធការិយាល័យច្រកចូលតែមួយនៅខេត្តកែប IMG_0719 IMG_0722 IMG_0731 IMG_0746 IMG_0767

ជំហានដំបូងនៃការអភិវឌ្ឍន៏កាងក្រចាន់(kaeng krachan)

សម្លេងអ៊ូអរនៅទីកន្លែងមួយដែលមានទេសភាពស្រស់ស្អាត ត្រូវបានគេធ្វើការអភិវឌ្ឍន៏អោយក្លាយជាតំបន់មួយគួរជាទីចាប់អារម្មណ៏។ ហើយនៅតំបន់នោះមានទីកន្លែងជាច្រើនសម្រាប់ធ្វើសក្ការៈបូជាដែលហៅថាវីល(willd)។​ ហើយនៅទីនោះគឺជាទីកន្លែងមួយដែលគេតែងតែធ្វើប្រារព្ធធ្វើការ

បន់ស្រន់បួងសួងនៅទីនោះហើយកាលពីមុនវាក៏ជាទីកន្លែងមួយដែល

មានសត្វពាហនៈទៅរកស៊ីចំនីនៅទីនោះផងដែរ។ទីកន្លែងនោះមានទីជ្រៅ បន្ត​ការ​អាន

ភាពស្មោះត្រង់ក្នុងការទំនាក់ទំនង

ភាពស្មោះត្រង់នឹងគ្នា គឺជាកត្តាគន្លឹះធានាដល់ភាពរឹងមាំក្នុងទំនាក់ទំនង។ នៅពេលមនុស្សស្គាល់ គ្នាគេទាមទារធំបំផុតនូវភាពស្មោះត្រង់។ បើគ្មានភាពស្មោះត្រង់នេះទេ រាល់ការទំនាក់ទំនងរបស់យើង នឹងត្រូវបរាជ័យជាបន្តបន្ទាប់ ម្តងហើយម្តងទៀត។ នៅពេលយើងជួបមនុស្សល្អហើយ យើងនឹងបាត់បង់ មនុស្សនោះវិញយ៉ាងឆាប់រហ័យដែលទីបំផុតជីវិតយើងត្រូវឯកោ និងសោកសៅ។

មនុស្សដែលមានភាពទុច្ចរិតនៅក្នុងទំនាក់ទំនង កេងយកប្រយោជន៍ពីទំនាក់ទំនង ប្រើប្រាស់ ទំនាក់ទំនងដើម្បីបំរើប្រយោជន៍ផ្ទាល់ខ្លួន គឺជាមនុស្សអាក្រក់ដែលគ្មានអនាគតវែងឆ្ងាយឡើយ។ ដើម្បី ធានាដល់ជោគជ័យនៅក្នុងទំនាក់ទំនង យើងត្រូវមានភាពស្មោះត្រង់តាំងពីដើមរហូតដល់ចប់។ កាល ណាយើងមានភាពស្មោះត្រង់ក្នុងទំនាក់ទំនងធ្វើឲ្យការប្រាស្រ័យទាក់ទងរបស់យើងកាន់តែរីកចំរើន និង កសាងបាននូវទំនាក់ទំនងល្អជាច្រើនទៀត។

ក្នុងករណីដែលយើងសង្កេតឃើញមានភាពមិនស្មោះត្រង់ក្នុងទំនាក់ទំនង យើងមានវិធីតែម្យ៉ាង គត់គឺដកខ្លួនថយចេញពីទំនាក់ទំនងដោយស្ងៀមស្ងាត់ ហើយត្រូវចៀសវាងជំលោះនៅពេលផ្តាច់ទំនាក់ ទំនង។ អ្នកដែលគ្មានភាពស្មោះត្រង់ក្នុងទំនាក់ទំនង គឺគ្មានអ្នកណាចូលចិត្ត ឬរាប់អានឡើយ។

ភាពស្មោះត្រង់ធ្វើឲ្យយើងកាន់តែកសាងមិត្តភាពបានច្រើន និងរឹងមាំឡើង។ ភាពស្មោះត្រង់ផ្តល់ ផលប្រយោជន៍ដល់យើងយ៉ាងច្រើន ទាំងនៅពេលយើងសុខ និងទាំងនៅពេលយើងមានទុក្ខ។ ភាព ស្មោះត្រង់ជួយឲ្យយើងជួបតែរឿងល្អ និងសេចក្តីចំរើនក្នុងជីវិត។ មនុស្សកាន់តែធំ កាន់តែមានលុយ កាន់ តែត្រូវការអ្នកស្មោះត្រង់នៅក្បែរខ្លួន ហើយមនុស្សទាំងនេះលើកតំកើង និងជួយតែមនុស្សដែលមានភាព ស្មោះត្រង់តែប៉ុណ្ណោះ។

មនុស្សដែលគ្មានភាពស្មោះត្រង់នៅក្នុងទំនាក់ទំនងទេ គឺមិនមានអ្នកណារាប់រកឡើយ ហើយបើ មានមិត្តភាពគឺមិនអាចឋិតឋេរបានយូរឡើយ។ ជីវិតមនុស្សប្រភេទនេះ​នឹងជួបតែបរាជ័យ ឬអាចជួបគ្រោះ ថ្នាក់ក្នុងជីវិតទៀតផង ដោយសារតែអំពើអាក្រក់របស់ខ្លួន។

ដូចនេះ ភាពស្មោះត្រង់ ពិតជាធានានូវភាពជោគជ័យក្នុងទំនាក់ទំនង។ បើគ្មានភាពស្មោះត្រង់ទេ គ្មានអ្នកណាគេរាប់អានយើងឡើយ។ ភាពស្មោះត្រង់នាំឲ្យយើងជួបតែមនុស្សល្អ និងមានភាពជោគជ័យ ក្នុងការប្រាស្រ័យទាក់ទងជាមួយមនុស្សផងទាំងពួង។

ធ្វើជាមេផ្ទះដ៏ល្អ

ស្រី្តទាំងអស់នៅលើពិភពលោកគេតែងតែចង់ក្លាយទៅជាមេផ្ទះដ៏ល្អមួយរូប

សម្រាប់ផ្គត់ផ្គង់គ្រួសារអោយបាន

ល្អដូចជាបុរសដែលជាំមេគ្រួសារដែរ។ នៅក្នុងគ្រួសារមួយបើមានមេផ្ទះដ៏ល្អមួយរូបនៅរស់នៅជាមួយ នោះគ្រួសារនោះប្រាកដជាទទួលបាននូវសុភមង្គលជាក់ជាពុំខាន។ មេផ្ទះមកពីពាក្យថា មេ បូកផ្ទះ។ មេមានន័យថា​ ភាពធំ ភាពសំខាន់ ភាពល្អ ជាងគេ។ ផ្ទះគឺជាកន្លែងដែលយើងសម្រាប់រស់នៅ។ ម្យ៉ាងវិញទៀត បើយើងប្រៀបធៀបពាក្យថាមេទៅក្ុនងការរដ្ធមន្រ្តីរាជការ បន្ត​ការ​អាន