កុំព្យូទ័រ

កុំព្យូទ័រ​​ គឺ ជាម៉ាស៊ីនម៉្យាងដែលអាចផ្លា​ស់ប្ដូរព​ត៍មានយ៉ាងល្អនិងជាក់លាក់ជា​ទីបំផុតដោយយោងទៅតាមរូបមន្ដនិងច្បាប់ត្រឹមត្រូវ។កុំព្យូទ័របាន ស្ថិតនៅសំរាប់មនុស្សជាយូរណាស់មកហើយ។ កុំព្យូទ័រកាលពីរមុនមានទំហំធំ និង​មានការបំរើបំរាស់បានតិចក៏ប៉ុន្ដែកុំព្យូទ័រនាពេលបច្ចុប្បន្ន នេះវិញ ​មានការកែប្រែជាច្រើនយ៉ាងកាន់តែមានភាពងាយស្រួលជាងមុនដូចជាៈ ពួកគេបានកែប្រែទំហំរូបរាង គុណប្រយោជន៏ ការប្រើប្រាស់ កាន់តែមានភាពងាយស្រួល ជាងមុន និងចូលរួមបំរើពិភពលោកកាន់តែបានច្រើន ។ រហូតមកដល់ពេលបច្ចុប្បន្ននេះ កុំព្យូទ័រក្លាយជាវត្ថុដ៏អស្ចារ្យ​និងមានតំលៃសំរាប់មនុស្សទូទៅ។​ វាជាអ្នកផ្ដល់ពត៍មានកាន់តែរហ័ស និងទំនើបជាទីបំផុត។ កុំព្យូទ័រអាចធ្វើអ្វីៗគ្រប់យ៉ាងដែល នរណាម្នាក់ចង់ អោយវាធ្វើ កុំព្យូទ័រអាចដោះស្រាយគណិតវិទ្យាពីរព្រោះអ្នកសរសេរកម្មវិធី បានប្រាប់ពួកគេពីររបៀបដោះស្រាយ គណិតវិទ្យា ព្រោះតែ កុំព្យូទ័រមានភាពរហ័ស លឿន ទំនើប អាចដោះស្រាយបញ្ហាគណិតរាប់លានក្នុងមួយវិនាទី ។ កុំព្យូទ័រអាចគ្រប់គ្រងរោងចក្រជាច្រើន ដែលពីរ មុនមកធ្លាប់តែប្រើមនុស្សដើម្បីគ្រប់គ្រង តែពេលនេះពួកគែប្រើកុំព្យូទ័រដើម្បីគ្រប់គ្រង វាមានភាពងាយស្រូលនិងប្រសើរជាមុនឆ្ងាយណាស់។

ហាតវែ(Hardware)

ពាក្យថា Hardware របស់កុំព្យូទ័រមានន័យថា គេនិយាយអំពីផ្នែកដែលរឹងរបស់កុំព្យូទ័រ ដែលជាផ្នែកមួយដែលយើងអាចមើលឃើញ និងប៉ះបាន ហើយត្រូវបានគេចែកជាបីផ្នែកសំខាន់ទៀតរួមមាន៖Output DeviceInput Device និង System Unit។ ​Output Device ជាបំណែកដែលបង្ហាញនិងបញ្ចូនទិន្នន័យដែលបានរៀបចំដំណើរការពីCPU អោយទៅកាន់អ្នកប្រើប្រាស់បានដឹង មិនថាតែការមើលឃើញ និងបន្លឺសំលេងចេញមកនោះទេ។ ហើយOutput Device មានដូចជា៖ Printer: ជាឧបករណ៍សំរាប់បោះពុម្ភ ទិន្នន័យចេញពីកុំព្យូទ័រ ដែលចេញជាឯកសារហើយវាត្រូវបានចែកចេញជាបីប្រភេទទៀតរួមមានDet Matrix printer , Laser Printer , Inkjet Printer។​Speaker ជាឧបករណ៍សម្រាប់បន្លឺសំលេង ដែលវាធ្វើការជាមួយកាតសំលេង(Sound Card) ។ Monitor ជាឧបករណ៍បង្ហាញលទ្ធផល ដែលបានមកពីProcess របស់ម៉ាស៊ីនអោយអ្នកប្រើបានឃើញ។Input Device មានតួនាទីបញ្ចូលទិន្នន័យ ឬទទួលការបញ្ជាពីអ្នកប្រើប្រាស់ ដោយឧបករណ៍ដែលយើងបានដឹងច្បាស់រូចហើយនោះគឺមានដូចជា​៖ Video Camera មានតួនាទី​ប្រហាក់ប្រហែលនឹងម៉ាស៊ីនថតវីឌីអូឌីជីថល ដែលវាភ្ជាប់ទៅនឹងម៉ាស៊ីនកុំព្យូទ័រ ហើយធ្វើការជាមួយនឹងកម្មវិធីផ្សេងៗទៀត។ Scanner ជាឧបករណ៍ប្រើសំរាប់ផ្ដិតរូបភាព និងឯកសារដើម្បី​បញ្ចូល​ទៅកាន់ម៉ាស៊ីនកុំព្យូទ័រ ដែលឯកសារមានដូចជា រូបថត និង​ អត្ថបទ។ Keybordប្រើសំរាប់វាយឯកសារចូលក្នុងកុំព្យូទ័រ។ Microphone មានតួនាទី​បញ្ជូន​សំលេង និងទិន្នន័យទៅកាន់កុំព្យូទ័រ ហើយធ្វើការជាមួយកាតសំលេង ។ Mouse ប្រើសំរាប់បញ្ជាឲ្យធ្វើការចង្អុលបង្ហាញ និងជ្រើសរើសItem នៅលើអេក្រង់គេបានបែងចែកជាបីកន្លែងសម្រាប់ចុច ដែលមានការកែប្រែ Mouse ឲ្យមានជើងនៅចំកណ្ដាលដើម្បីរំកិលMouse ឲ្យបានលឿន។

ការរៀបចំកម្មវិធី

មនុស្សមិនត្រូវការម៉ាស៊ីនដែលធ្វើការដូចគ្នា និងដដែលៗទេ។ មនុស្សភាគច្រើនចង់ប្រាប់ទៅម៉ាស៊ីនរបស់ពួកគេអោយធ្វើនូវអ្វីបានច្រើន និងឆាប់ រហ័ស។ ឧទាហណ៍ថា ពួកគេចង់ប្រាប់ទៅកម្មវិធីចាក់តន្រ្ដីដើម្បីអោយវាលេង បទផ្សេងៗគ្នា ហើយបានជារៀងរហូត។ ពួកគេចង់អោយកម្មវិធីអាច ចាក់បទចំរៀងតាមលំដាប់និង លេងគ្រប់ពេលវេលា។ នេះគឺជាផ្នែកមួយនៃប្រវត្ថិកុំព្យូទ័រត្រូវបានគេហៅថា ប្រវត្ថិនៃភាពដែលម៉ាស៊ីនអាចរៀបចំ កម្មវិធីបាន ដែលជាប្រយោគគំនិតរវើរវាយ សំរាប់ ប្រវត្ថិនៃម៉ាស៊ីនដែលយើងអាចរៀបតាមលំដាប់នូវភាសារបស់ពួកគេ ប្រសិនបើយើងស្គាល់ពី របៀបនិយាយរបស់ពួកវា។ ឧទាហណ៍​ដំបូង​ដែលត្រូវបានបង្កើតឡើងដោយ វិរជនអាលិចសានដ្រា(c.10-70 AD) ។ គាត់បានបង្កើតម៉ាស៊ីនល្ខោន ដែលបានរៀបចំក្នុងការលេងចំនួន១០នាទី ហើយបានធ្វើការងារដោយប្រព័ន្ធសាំញ៉ាំដោយខ្សែ និង​​ស្គរ។ ខ្សែ​និង​ស្គរ​ទាំងអស់នេះត្រូវបានក្លាយ ជាភាសារបស់ម៉ាស៊ីន ពួកគេបានប្រាប់នូវអ្វីដែលម៉ាស៊ីនបានធ្វើ និងនៅពេលណា។ មនុស្សខ្លះប្រកែកគ្នាថា នេះជាកម្មវិធីដំបូងរបស់ម៉ាស៊ីន។ អ្នកវិទ្យាសាស្រ្ដភាគច្រើនបានព្រមព្រៀងថា ជាពេលការដាក់ក្នុងប្រាសាទ ជាពេលនៃតារាសាស្រ្ដដែលបានបង្កើតដោយ អាល់ចាសារី នៅក្នុង ឆ្នាំ1206 គឺជាលើកដំបូងដែលបានស្គាល់ពី​ភាសារបស់កុំព្យូទ័រ។ វាបានបង្ហាញពីចក្ររាសី នៃដួងព្រះអាទិត្យ និងផ្លូវគោចរនៃព្រះចន្ទ ។ រូបរាង មួយចំហៀងនៃ​ព្រះចន្ទ ដែលអ្នកចង្អុលបង្ហា​ញបានធ្វើ​ដំណើរ​ឆ្លង់កាត់ផ្លូវចូលដែលបានបង្កើត​ឡើងនូវទ្វារ​ខ្លះដើម្បីបើកជារៀងរាល់ម៉ោង ។ អ្នកលេង ភ្លេងចំនួនប្រាំនាក់ដែលបាន​លេងតន្រ្ដីនៅពេលមាន​គំនាប​ចំពោះពួកគេ។ រយៈពេលចេះតែផ្លាស់ប្ដូរពីថ្ងៃទៅយប់និងពីរយប់ទៅថ្ងៃ បានធ្វើអោយ មានការផ្លាស់ប្ដូរកម្មវិធីជារៀងរាល់ថ្ងៃ នៅក្នុងលំដាប់របស់ពេលវេលារហូតដល់ឆ្នាំ។

អត្ថបទនេះយោងទៅតាមឯកសារ វីគីភីឌា

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s