ការថែរក្សាសុខភាពកុមារ

Image
        សុខភាពកុមារគឺជាកត្តាសំខាន់មួយដែលមានសារៈសំខាន់បំផុតសម្រាប់មនុស្សុយើងគ្រប់រូប មិនថាមនុស្សចាស់ជរា វ័យកណ្តាល កុមារទេ គឺសុទ្ធតែត្រូវការគាំពារសុខភាពរបស់គ្រួសារពួកគេ។ យ៉ាងណាមិញ ជាពិសេសជាកត្តាមួយសំខាន់បំផុតដែលយើងត្រូវគិតពិចារណា ព្រោះកុមារ ជាក្មេងមួយដែលមិនទាន់ដឹង និងយល់ដឹងច្បាស់លាស់ពីការថែរក្សាសុខភាពឡើយ ព្រោះពូកគេកំពុងស្ថិតនៅក្នុងវ័យមើលថែទាំដោយមាតាបិតា។ ដូច្នេះហើយមាតាបិតាគ្រប់រូបត្រូវតែចេះមើលថែទាំទុកដាក់បុត្រាបុត្រីអោយបានល្អដោយអោយពួកគេមានសុខភាពល្អ។ ម្យ៉ាងវិញទៀត បើមាតាបិតាមើលថែទាំកុមារ ឬុបុត្រាបុត្រីរបស់ពូកគេបានល្អ នោះជីវភាពរបស់ពួកគេក៏ធូរធារដែរ។ តែប្រសិនបើកុមារមានសុខភាពមិនល្អទេ ជីវភាពតែងតែបាត់បង់ប្រាក់ថវិកាជារឿយៗដោយសារតែពូកគេកើតរោគជំងឺផ្សេងៗដូចជា៖ រលាកថ្លើម រលាកស្រោមខួរ សសៃប្រសាទ តេតាណូស គ្រុនឈាម គ្រុនពោះវៀន អុតស្វាយ កញ្ជិ្រល ….និងមានជំងឺជាច្រើនទៀតដែលបានកើតឡើងចំពោះកុមារដែលគ្មានអានាម័យ និងមិនមានការថែរក្សាបានល្អពីសំណាក់មាតាបិតា។ ហេតុដូចនេះហើយមាតបិតាអាណាព្យាបាលគ្រប់រូបត្រូវតែប្រព្រឹត្តិតាមលក្ខណ័មួយចំនួនដូចខាងក្រោម៖
Ø មិនត្រូវអោយកុមារលេងដី
Ø ងូតទឹកអោយបានជារៀងរាល់ថ្ងៃ
Ø សំអាតធ្មេញ ភ្នែក ខ្លួនប្រាណជាប្រចាំ
Ø នាំទៅពិនិត្យសុខភាពជារៀងរាល់ខែ ជាពិសេសធ្មេញ
Ø មុននិងចាប់កាន់អ្វីមួយ(នំ អាហារផ្សេងៗ)ត្រូវលាងជម្រះដៃ
Ø ហូបអាហារណាដែលមានវីតាមីន
Ø ហូបអាហារណាដែលមានអានាម័យ
Ø ផឹកស្អាតគ្រប់ពេលវេលា
Ø ថែបំប៉នរាងកាយ (អោយពូកគេគេងស្រួល ហូបឆ្អែត)
Ø សំលៀកបំពាក់ស្អាតគ្រប់ពេលវេលា
Ø មិនត្រូវលេងភក់ ឬលេងទឹកកង្វក់ដែលមាននៅជុំវិញផ្ទះឡើយ
Ø មិនត្រូវអោយគេនៅជិតមនុស្សដែលមានជំងឺឆ្លង
Ø ពេលដើរនៅផ្ទះ ក្រៅផ្ទះត្រូវមានជាប់ជាមួយនឹងស្បែកជើងជានិច្ច
Ø បើមានលទ្ធភាពគួរតែអោយពួកគេបរិភោគទឹកផ្លែឈើ ឬផ្លែឈើណាដែលមានវីតាមីនជារៀងរាល់ថ្ងៃ (ទឹកដោះគោ)
Ø មិនត្រូវអោយពួកគនំកំប៉ុង កញ្ចប់ច្រើនពេកឡើយព្រោះនំមួយចំនួនមានកាលផុតកំណត់
Ø មិនត្រូវអោយពូកគេបរិភោគស្ករគ្រាប់ច្រើនពេក
Ø មុននឹងចូលគេងត្រូវរៀបចំកន្លែងពួកគេគេងអោយបានល្អស្អាតជានិច្ច ដោយមិនមានមេរោគឡើយ(បោកសំអាត ខ្នើយ ភួយ មុង ពូក…)
Ø អោយពួកគេបរិភោគអាហារអោយបានទៀងទាត់ពេលវេលា
Ø គេងអោយបានទៀងទាត់
Ø ក្រោកអោយបានទៀងទាត់
ជារួមមកមាតាបិតាគ្រប់រូបត្រូវយកចិត្តទុកដាក់បុត្រាបុត្រីអោយបានល្អ ជាពិសេសត្រូវព្រួយបារម្មណ៏ពីសុខភាពរបស់កុមារ ព្រោះកុមារទាមទារអោយមានសុខភាពល្អគ្រប់ពេលវេលា។បើពួកគេមានសុខភាពល្អនោះគ្រួសារកាន់តែមានភាពរីកចំរើន និងជឿនលឿនជាពិសេសមានសុភមង្គលគ្រប់ពេលវេលាទាំងអស់។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s