អ្វីទៅជាសេចក្តីពិត និងអ្វីទៅជាសេចក្តីមិនពិត?

នៅលើពិភពលោកយើងទាំងមូលរមែងតែងតែមានសេចក្តីស្មោះត្រង់និងមិនស្មោះត្រង់ ចំពោះគ្នាទៅវិញទៅមករវាងគ្នានិងគ្នា។ ដូច្នេះហើយយើងសូមធ្វើការបកស្រាយអំពីពុំនោលនៃការងឿងឆ្ងល់ទាំងពីរនេះអោយបានក្បោះក្បាយជាមុនសិន បន្ទាប់មកយើងនិងអោយអ្នករាល់គ្នាមកធ្វើការពិភាក្សាអំពីពុំនោលទាំងពីនេះ ដើម្បីអោយមានភាពសុក្រិតចំពោះការបកសា្រយនេះ ថាតើនៅពេលដែលខ្ញុំធ្វើការស្រាយបំភ្លឺហើយល្អ ឬច្បាស់លាស់ឬទេ?

  • សេចក្តីពិតៈ គឺជាសេចក្តីមួយដែលយើងអាចប្រាប់ទៅកាន់នរណាមួយបានឬមិនបានទៅតាមហេតុការណ៏នីមួយៗ យើងមិនអាចប្រាប់ឬផ្តល់ជាដំណឹងដល់នរណាមួយដោយមិនបានគិតថា តើការប្រាប់ផ្តល់អ្វីខ្លះចំពោះ អ្នកដែលបានទទួលដំណឹង?

ហើយសេចក្តីពិត គឺពិតជាភាពស្មោះត្រង់មួយដែលយើងមិនអាចកាត់ថ្លៃបាន ក៏ប៉ុន្តែសេចក្តីពិត នៅពេលខ្លះអាចទៅជាសេចក្តីអាក្រក់ទៅវិញទេ ពីព្រោះថា ( ឧទាហរណ៏ៈ នៅពេលដែលយើងដឹងថា មាននរណាម្នាក់ដែលត្រូវស្លាប់ឬជួបគ្រោះថ្នាក់នៅកន្លែងណាមួយដោយគេមិនបានដឹង ឬ ត្រូវស្លាប់នៅម៉ោងណា ពេលណាមួយ តើយើងគួរតែប្រាប់ពួកគេដែរឬទេ? ហើយនេះគឺជាសេចក្តីពិត) ដូច្នេះហើយគួរតែមានការគិតពិចារណាឡើងវិញអំពីសេចក្តីពិត តើគួរតែប្រាប់ឬមិនប្រាប់?

ដូច្នេះហើយ ស្ថានការណ៏នៃការពិត គឺពិតជាល្អសម្រាប់តែពេលវេលាដែលអំណោយផលដល់អ្នកដែលទទួល និងអ្នកដែលស្តាប់តែប៉ុនោះ គួររំលឹកថា ទោះបីជាយើងដឹងនៅសេចក្តីពិតនៅពេលណាមួយក៏ដោយយើងត្រូវមានការគិតពិចារណាមុននឹងធ្វើការប្រាប់ទៅកាន់នរណាម្នាក់។

  • សេចក្តីមិនពិតៈ គឺជាសេចក្តីមួយដែលមានគុណសម្បិត្ត និងគុណសម្បិត្តដូចជាសេចក្តីមិនពិតដែរ។ ជួនកាលការកុហកភូតភរ គឺជាសេចក្តីដែលអាចអោយពួកគេមានសេចក្តីសោមនស្សរីករាយចំពោះការស្តាប់និងទទួលបានរបស់ពួកគេនៅក្នុងរឿងនីមួយៗ (ឧទាហរណ៏ៈ ដូចជាមានមនុស្សពីនាក់ជាសង្សា នឹងគ្នារួចហើយមានមនុស្សម្នាក់មកសរសើរថា ពួកឯងទាំងពីរអ្នកពិតជាសាកសមនឹងគ្នាពិតប្រាកដមែន ក៏ប៉ុន្តែផ្ទុយទៅវិញគឺមានការសាកសមដូចដែលគេនិយាយនោះទេ ប៉ុន្តែអាចអោយពួកគេទាំងពីរសប្បាយរីករាយនឹងទទួលដំណឹងនេះ។

សរុបសេចក្តីមកវិញមក សេចក្តីពិតជាសេចក្តីស្មោះត្រង់ មិនមានភាពលំអៀង មិននិយាយលើសលួស មិនបង្អាប់មិនបន្ទោស មិនបន្ថោក នរណាម្នាក់ឡើយ។

សេចក្តីមិនពិត ជាសេចក្តីមួយដែល មិនការពិត និយាយមិនស្មោះត្រង់ មានការលំអៀង អ្វីដែលមានការកែប្រែ មិនអាចដូចរឿងដើម បន្លើសមិនដូចរឿងពិត។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s