បទពិចារណាអំពីអ្នកព្រោះស្រូវ

ជារឿយៗកសិករខ្មែរយើង រមែងតែងតែធ្វើស្រែហើយនៅក្នុងនោះប្រាកដជាមានការធ្វើជាដំនាក់កាលរបស់វា ដូចជា៖ ការព្រោះស្រូវជាដើម។ ការសាបឬ បណ្តុះនូវគ្រាប់ស្រូវបើសិនជាយើងបណ្តុះវាអោយបានល្អនោះ នោះវានឹងទទួលបានផលល្អជាក់ជាពុំខានឡើយ ផ្ទុយទៅវិញបើសិន ជាយើងមិនមានការយកចិត្តទុកដាក់មើលថែរ និងមិនមានវីធីសាស្រ្តក្នុងការមើលវា វាក៏មិនល្អដែរ។ អាស្រ័យហេតុនេះហើយសូមអ្នកទាំងអស់គ្នាធ្វើបទពិចារណាមួយអំពីអ្នកសាបព្រោះស្រូវ។

  • ទី១៖ គ្រាប់ស្រូវដែលត្រូវយកទៅដាំដុះ បានជ្រុះនៅលើដី
  • ទី២៖គ្រាប់ស្រូវដែលត្រូវយកទៅដាំដុះបានជ្រុះនៅលើថ្ម
  • ទី៣៖ គ្រាប់ស្រូវដែលត្រូវយកទៅដាំដុះបានជ្រុះនៅលើបន្លា

ទាំងបីនេះ គឺមានអត្ថន័យដូចតទៅនេះ៖

  • ទី១៖ គ្រាប់ស្រូវដែលត្រូវយកទៅដាំដុះ បានជ្រុះនៅលើដី រមែងតែងតែបាននូវផលល្អ ពីព្រោះវាប្រាកដជាប្រពៃណីជាដំនាក់កាលមួយដែលគ្រាប់និងអាចដុះបាន។ បើសិនជាយើងធៀបទៅមនុស្សយើងវិញនោះ បើមនុស្សយើងទទួលបាននូវការអប់រំល្អ និងមានការសាបព្រោះនូវ កន្លែងដែលល្អ ដូចជាគ្រាប់ស្រូវដែលបានជ្រុះនៅលើដីអឹចឹងវាប្រាកដជាបាននូវអ្វីដែលនឹកស្មានមិនដល់។ មនុស្សដែលសាបព្រោះបានល្អ មានវិន័យល្អ ប្រាកដជាមានអ្នកគោរពស្រលាញ់រាប់អានច្រើន ដូចធៀបទៅនឹង ស្រូវដែលដុះបានល្អនៅលើដីហើយមានគេចាំមើលថែរវាជាច្រើននោះដែរ។
  • ទី២៖គ្រាប់ស្រូវដែលត្រូវយកទៅដាំដុះបានជ្រុះនៅលើថ្ម ពិតជាមិនល្អទេព្រោះមិនមែនជាកន្លែលដែលស្រូវនោះត្រូវយកទៅបណ្តុះនៅទីនោះ ហើយវានិងអាចអោយសត្វទាំងឡាយចឹកស៊ីបានយ៉ាងងាយស្រួលទៀតផង។ មនុស្សណាដែលទទួលការបណ្តុះបណ្តាលនៅកន្លែងដែលមិនល្អពិតជាមិនល្អហើយ ជាពិសេសខ្លួនរបស់អ្នកផ្ទាល់។
  • ទី៣៖ គ្រាប់ស្រូវដែលត្រូវយកទៅដាំដុះបានជ្រុះនៅលើបន្លា មានន័យថា ការទទួលការអប់រំរបស់គេពីនរណាម្នាក់ គេមិនបានគោរពតាមឡើយ ដូចជាឧទាហរណ៏ៈ មានអ្នកដឹកនាំម្នាក់ដែលមានឋានៈខ្ពស់ជាងអ្នក ហើយគេបានបញ្ជាអោយអ្នកធ្វើការនូវអ្វីមួយ អ្នកប្រាកដជាធ្វើជាក់ជាពុំខាន ប៉ុន្តែអ្នកទាំងអស់គ្នាគួរគិតពិចារណាឡើងវិញថា ការធ្វើតាមបញ្ជានេះវាជាការពេញចិត្តរបស់បុគ្គលម្នាក់នោះទេ ពិតជាមិនមែនទេ ពីព្រោះថា គេធ្វើតាមតែបញ្ជាគេមិនធ្វើតាមចិត្ត ឬតាមមនសិការបស់គេទេ។

អត្ថបទមិនមានការពន្យល់បានក្បោះក្បយទេ សូមមេត្តាខន្តីអភ័យទោសចំពោះមិត្តអ្នកអាន បើសិនជាមានចន្លោះឬខ្វះត្រង់ណាសូមមេត្តាជួយបន្ថែម

ទំនាក់ទំនងduchchanthou@gmail.com,samannduch@gmail.com

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s