ផ្នែកទំនាក់ទំនងសង្គមនិងសារពត័មាន

ផ្នែកទំនាក់ទំនងសង្គម គឺជាផ្នែកមួយដែលបានឡើង នៅខែ តុលា ឆ្នាំ ២០០៧ នៅក្នុង សាលាដុនបូស្កូខេត្តព្រះសីហនុ ខេត្តព្រះសីហនុ ។ ផ្នែកនេះបានចាប់ផ្តើមជាមួយនឹងសិស្សចំនួន ១២នាក់ (ប្រុស) ដែលមកពីគ្រួសារក្រីក្រ ក្នុងគោលបំណងផ្តល់អោយពួកគេនូវជំនាញបច្ចេកទេស
ដែលទាក់ទងនឹងព័ត៌មានសង្គម និងការផ្សព្វផ្សាយព័ត៌មានជាដើម។ ផ្នែកទំនាក់ទំនងសង្គមក៏ដូចជាផ្នែកដទៃទៀតដែលមាននៅក្នុងសាលាបច្ចេក
ទេសដុនបូស្កូខេត្តព្រះសីហនុដែរ តែកំណត់ត្រឹមតែសិស្ស ១២នាក់ទេក្នុងមួយឆ្នាំៗ បន្ទាប់មកដោយមានការរីកចំរើនចំពោះការអប់រំ និងគុណភាពសិក្សា គណៈគ្រប់គ្រងផ្នែកទំនាក់ទំនងសង្គមបានសម្រេចចិត្តជ្រើសរើសសិស្សបន្ថែមរហូតដល់ ២០នាក់ក្នុងមួយឆ្នាំៗ ហើយនឹងមានគំរោងបន្ថែមនូវសិស្សស្រីខ្លះទៀតនៅបន្ទាប់ពីឆ្នាំ២០១១ ព្រោះមុខវិជ្ជាដែលត្រូវសិក្សាក្នុងផ្នែកសមស្របទៅនឹងសិស្សស្រី ហើយបន្ទាប់ពីបញ្ចប់សិស្សស្រីនឹងអាចដើរតួចូលរួមយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍សង្គមជាតិ។ ផ្នែកនេះទទួលយុវជនដែលមកពីតំបន់ផ្សេងៗ
នៅ ប្រទេសកម្ពុជាមានគ្រួសារមួយចំនួនធំដែលមានជីវភាពក្រលំបាកពិសេសនោះគឺមិនមានលទ្ធភាពអោយកូនចូលរៀន នៅសាលាដែលបង់ថ្លៃដើម្បីជាការចូលរួមកសាងធនធាន មនុស្សនៅប្រទេសកម្ពុជា អោយបានរីកចំរើនឡើងនូវផ្នែកប្រព័ន្ធព័ត៌មានដូចជា
ភាសាអង់គ្លេស ប្រព័ន្ធអ៊ីនធើណែត កាសែត ទស្សនាវដ្តី វិទ្យុ ទូរទស្សន៍ និងប្រព័ន្ធផ្សព្វផ្សាយដទៃៗទៀត ។ ហើយមួយវិញទៀតបច្ចុប្បន្ន សាលាដុបនបូស្កូបានបង្កើត ផ្នែកទំនាក់ទំនងសង្គមនេះនៅខេត្តកែបបន្ថែមទៀតពីព្រោះអត្រានៃសិស្សបានកើនឡើងជាលំដាប់ ដែលនៅក្នុងនោះមានសិស្សចំនួន ១៨ ស្រី ចំនួន ៤ នាក់ុ។ ហើយសាលានេះជាសាលាដែលកំពុងមានការអភិវឌ្ឍន៏ផងដែល។

ដុនបូស្កូពិភពលោកចាប់ផ្តើមអនុវត្តន៍ផ្នែកព័ត៌មាននេះចាប់តាំងពីកិច្ចការដំបូងរបស់លោកឪពុក បងប្រុស បងស្រីដែលជាក្រុមគ្រួសារសាឡេស៊ាន នៅប្រទេសអ៊ីតាលីនៅក្នុងសត្សវត្សទី ១៩ ។ ចំពោះដុនបូស្កូលោកបានផ្តល់នូវសំភារៈសំខាន់ៗជាច្រើនដែល ជាឧបករណ៍សំរាប់បង្ហាត់
បង្រៀនដល់យុវជន ជាពិសេសនោះចំពោះយុវជនដែលក្រីក្រ ។ លោកឪពុកមានម៉ាស៊ីនបោះពុម្ព ហើយលោកបាន ធ្វើការបោះពុម្ភ សៀវភៅ ទស្សនាវដ្តី ការសែតផ្សេងៗ…។ បន្តិចម្តងៗ អ្នកដឹកនាំក្រុមគ្រួសារសាឡាស៊ានទូទាំងពិភពលោក បានដាក់ឈ្មោះផ្នែកនេះ ថាផ្នែកទំនាក់ទំនងសង្គម (SOCIAL COMMUNICATION SECTION) ទាក់ទងនឹងផ្នែកទំនាក់ទំនងសង្គមនេះដែរ ក៏បានផ្តើមអភិវឌ្ឍអោយមាននៅតាមបណ្តាប្រទេសមួយចំនួន ដូចជា ភីលីពីន ឥណ្ឌា កូរ៉េខាងត្បូង …ដែលបណ្តាប្រទេសទាំងនោះកំពុងតែធ្វើ និងអនុវត្តន៍ផ្នែកនេះយ៉ាងល្អប្រសើរ ដូចជា ការបោះពុម្ព កាសែត វីដេអូ ទស្សនាវដ្តី វិទ្យុ ទូរទស្សន៍ … ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s