អំពីរដ្ធបាល

សេចក្តីផ្តើម

និយមន័យៈ តាមន័យរបស់និរុត្តិសាស្រ្តពាក្យរដ្ធបាលផ្សំពី

រដ្ធបាល                    រដ្ធ                             បាល

រដ្ធ=នគរ ប្រទេស បូរី

បាល=គ្រប់គ្រង ថែរក្សាដោយយកចិត្តទុកដាក់

ដូចនេះតាមន័យខាងលើរដ្ធវាលមានន័យថា គ្រប់គ្រងរដ្ធ ថែរក្សារដ្ធ។

១.​​ អ្វីទៅជារដ្ធ?

រដ្ធគឺជាសង្គមមនុស្សដែលរស់នៅជាប់លាប់លើទឹកដី មួយដោយមានអំណាចនយោបាយគ្រប់គ្រងយ៉ាងទៀងទាត់។

ភារកិច្ចរបស់រដ្ធបាល

ក). ទទួលបន្ទុកគ្រប់គ្រងទៅលើមនុស្ស

អ្នករដ្ធវាលត្រូវគ្រប់គ្រងអោយបានច្បាស់លាស់ អំពីបុគ្គលនៅក្នុងអង្គភាពរបស់ខ្លួនទាំងពេលចូលនិងចេញពីធ្វើការ ដោយយមានសៀវភៅសម្រង់វត្តមាន។ ចំពោះមនុស្សមកពីក្រៅ ក៏អ្នករដ្ធបាលត្រូវស្គាល់និង ទទួលស្វាគម៏ ភ្ញៀវគ្រប់ប្រភេទ។

ខ). ទទួលបន្ទុកគ្រប់គ្រងទៅលើសកម្មភាព

អ្នកគ្រប់គ្រងរដ្ធបាលត្រូវដឹងពីសកម្មភាព នៅក្នុងអង្គភាពទាំងសកម្មភាប្រចាំថ្ងៃ សប្តាហ៏ ប្រចាំខែរបស់បុគ្គលិក ទូទៅពីសេសសកម្មភាពប្រចាំថ្ងៃរបស់ថ្នាក់ដឹកនាំ។

គ).​ទទួលបន្ទុកគ្រប់គ្រងទៅលើឯកសារ

ឯកសាររដ្ធបាលទាំងឡាយ អ្នករដ្ធបាលជាអ្នកតាក់តែងឡើងដើម្បីដំណើរការសកម្មភាពរបស់ខ្លួន ហើយគ្រប់គ្រង និង តម្កល់អោយ បានត្រឹមត្រូវ។ ចំពោះក្រសួង ស្ថាប័ន ឬអង្គភាពធំៗ គេបែងចែកជានាយកដ្ធានឬ ការិយាល័យតម្កល់ឯកសារ ការិយាល័យតែងសេចក្តី (និពន្ធអត្ថបទ លិខិតស្នាមរដ្ធបាល) នោះបន្ទុករបស់អ្នករដ្ធបាលមានករធូស្រាលបន្តិច។

២). ប្រភេទលិខិត

លិខិតគឺចាំសំបុត្រស្នាម ជាអត្ថបទសសេរជាលាយល័ក្សអក្ស ជាការតែងសេចក្តីដែលមានចំណែក ដើមចំណែកខ្លឹមសារ និងចំណែកបញ្ចប់ ដែលម្ចាស់លិខិតសរសេររៀបរៀងតាក់តែងឡើងសម្រាប់ថ្លែងទៅកាន់រូបវន្តបុគ្គល ណាមួយដោយប្រាប់បង្ហាញប្រាប់រត្ថុបំណងរបស់ខ្លួន ឬជាការជូនដំណឹងដល់គម្យជន អោយបានជ្រាប​និងមានវិធានការ ឬចំណាត់ការជាក់លាក់ក្នុងករណីចាំបាច់។

 • លិខិតបទដ្ធានគតិយុត្តៈ គឺជាលិខិតដែលកំណត់ក្បួនច្បាប់ចាប់បង្ខំអោយអនុវត្តធ្វើឡើងដើម្បីគ្រប់គ្រងរដ្ធ គ្រប់គ្រងសង្គម ក្នុងគ្រប់វិស័យរូមមាននយោបាយ សេដ្ធកិច្ច វប្បធម៍ សង្គមកិច្ច។ គេអាចរាប់លិខិតបទដ្ធានគតិយុត្ត មានជាអាទិ៍ ព្រះរាជាក្រម ព្រះរាជាក្រឹត្យ អនុក្រឹត្យ ប្រកាស ដីកា។
 • លិខិតបទដ្ធានមានលក្ខណៈគតិយុត្ត

គឺជាលិខិតដែលដាក់ចេញដោយក្រសួង ស្ថាមប័ន អាជ្ញាធរសាធារណៈ ដើម្បីអោយអង្គភាពស្ថិតក្រោមចំនុះ ឬអ្នកពាក់ពន្ធ័អនុវត្តមានតម្លៃជាច្បាប់ដែរ ព្រោះលិខិតប្រភេទនេះយោងទៅលើអត្ថបទច្បាប់ស្ទើរតែទាំងអស់។ គេអាចចាត់ទុកថាលិខិតប្រភេទនេះមានលក្ខណៈគតិយុត្តទាបបំផុត។ គេអាចរាប់លិខិតប្រភេទនេះមានសេចក្តីសម្រេច សារាចរ សារចរណែនាំ សេចក្តីប្រកាស បទបញ្ជផ្សេងៗ។

លិខិតបទដ្ធាន គឺប្រធានបទត្រូវតែជ្រើសរើសយ៉ាងសម្រិតសម្រាំងនិង រៀបចំអោយបានល្អត្រឹមត្រូវជាពិសេសអោយមានភាពប្រាកដនិយម និងច្បាស់លាស់ ព្រមទាំងមានអត្ថប្រយោជន៏ និងខ្លឹមសារជាក់លាក់ផង។ ជាមួយគ្នានេះគេត្រូវប្រើពាក្យពេចន៏គតិយុត្ត(ពាក្យច្បាប់) ដើម្បីអោយខ្លឹមសារនៃប្រធាននោះកាន់តែមានន័យទូលំទូលាយ និងសុក្រឹត្យផង។

 • លិខិតថាភូតៈ គឺជាលិខិតលាយលក្ស័អក្សរធ្វើឡើងដោយមន្ត្រីសាធារណៈ ដូចជាការីជាដើមហើយដែលសេចក្តីអះអាងរបស់មន្ត្រីនោះក្នុងលិខិតមានតម្លៃខ្ពស់ដែលគេត្រូវតែជឿទុកចិត្តថាត្រឹមត្រូវ លើកលែងតែមានការប្តឹងចោទប្រកាន់ជាមុនថាលិខិតក្លែងក្លាយ។​លិខិតនេះគេអាចយកទៅអនុវត្តដោយបង្ខំបាន។
 • លិខិតអត្រានុកូលដ្ធានៈ គឺជាលិខិតដែលធ្វើឡើងដោយមន្ត្រីអត្រានុកូលដ្ធាន សម្រាប់សំគាល់អត្រានុកូលដ្ធានរបស់មនុស្សពោលគឺសម្រាប់សំគាល់ស្ថានភាពរបស់មនុស្សដូចជាអាពាហ៏ពិពាហ៏ លិខិតកំណើត លិខិតមរណភាព។
 • លិខិតឯកជនៈ គឺជាលិខិតដែលធ្វើឡើងដោយឯកជន ហើយមានចុះហត្ថលេខាដោយផ្ទាល់ដៃរបស់គូភាគី។
 • លិខិតឯកត្តភូតៈ គឺជាលិខិតមានគោលដៅមានប្រយោជន៏ ឬខូចប្រយោជន៏បុគ្គលណាម្នាក់ ឬក្រុមណាមួយដូចជា ព្រះរាជក្រឹត្យ តែងតាំង ឬដកហូតតំណៃអ្វីមួយ។
 • លិខិតរដ្ធបាលៈតាមសញ្ញាណជាមួលដ្ធាននៃនិតិរដ្ធបាល ដែលគេធ្ចើចិភាគផ្តើមចេញពីទស្សនៈ​នាំអោយមាននិយមន័យផ្សេងគ្នាច្រើនចំពោះអត្ថន័យលិខិតរដ្ធបាល។
  • បើផ្អែកលើលក្ខណៈផ្ទាល់របស់លិខិតនេះ
   • ជារូបភាព លិខិតរដ្ធបាលជាលិខិតសំដៅទៅលើបុគ្គលម្នាក់ ឬច្រើននាក់មានកំណត់អត្តសញ្ញាណច្បាស់លាស់
   • បើផ្អែកលើរបបគតិយុត្ត គឺជាលិខិតទាំងឡាយចំណុះអោយនិតិរដ្ធបាល ហើយស្ថិតនៅក្រោមសមត្ថកិច្ចរដ្ធបាល
   • តាមន័យសាមញ្ញ គឺជាមធ្យោយបាយទាក់ទងការប្រព្រឹត្តទៅរវាងអង្គការនិងអង្គការរដ្ធ អង្គការដ្ធ និង អង្គការសង្គម ឬអង្គការសង្គម និងអង្គការសង្គមដូចគ្នា។
Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

w

កំពុង​ភ្ជាប់​ទៅ​កាន់ %s