ការតស៊ូនិងអំណត់នៅក្នុងជីវិត

មានមនុស្សភាគច្រើនមានកាយសម្បទាគ្រប់គា្រន់ និងមានកម្លាំងមាំមួនបែជាគ្មានការតស៊ូព្យាយាមទៅវិញ។ ជាក់ស្តែងដូចជាយុវជន ម្នាក់ឈ្មោះស្បង់ យុវជននេះមិនមានជើងទាំងពីរ គាត់ដើរដោយជង្គង់របស់គាត់ ។ យោងទៅតាមពាក្យសម្តីរបស់ លោកស្រី លីដៀ​ ជនជាតិអេស្បាញបានអោយដឹងថា គាត់គឺជាអ្នកចិញ្ចឹម ក្មេងនៅខេត្តសៀមរាប ហើយគាត់បានលើកយកយុវជន ស្បង់មកបានប្រាប់ដល់សិស្សានុសិស្សនៅ ដុនបូស្កកែប អំពីយុវជននោះថា៖​ស្បង់ នៅពេលគេកំណើតមកគេគ្មានជើងទាំងពីរ បន្ទាប់ លីដៀ បានយកយុវជនទៅកាន់មណ្ឌលកុមារកំព្រារ​បស់គាត់ដែលហៅថា (ខ្មែរដើម្បីទាំងអស់គ្នា)។ គាត់បានបន្តទៀតថា យុវជននេះមានសេចក្តីក្លាហាន និងរៀនពូជាងគេនៅក្នុងថ្នាក់រៀន គឺគេទទួលបានចំណាត់ថ្នាក់លេខ ១ ជារៀងរាល់ឆ្នាំ ខែដែលគេបានសិក្សា ហើយគេពូកែ នូវមុខវិជ្ជាទាំងអស់ ដែលគេបានសិក្សា ជាពិសេសគឺ មុខវិជ្ជា គណិតវិទ្យា គីមីវិទ្យា ជីវៈវិទ្យា រូបវិទ្យា។ ជាពិសេសជាងនេះទៅទៀត យុវជននេះ មានបំណងចង់មកបន្តការសិក្សានៅផ្នែកទំនាក់ទំនងសង្គម និងសារពត៍មាន នៅសាលាដុនបូស្កូ ។

ងាកមកយើងវិញ បើប្រៀបធៀបទៅនឹងអ្នកវិញ បើអ្នកកើតមកមិនជើងទាំងពីរដូចជា យុវជន ស្បង់តើអ្នកនិងមានគោលបំណង និងមានការខំប្រឹងប្រែងក្នុងការសិក្សាអោយបានពូកែ និងមានការតស៊ូព្យាយាម ដែរទេ? ហើយធ្លាប់មានការរំពឹងគិតថា និងចង់បន្តការសិក្សា នៅទីណាដែរឬទេ?ហើយ៉ធ្លាប់គិតថា និងមានអនាគតភ្លឺស្វាងដែរឬទេ?

ផ្ទុយមកវិញបើប្រៀបធៀបទៅនឹងមនុស្សមួយចំនួន គេប្រាកដជាគ្មានសេចក្តីសង្ឃឹមដូចជាស្បង់ ទេ ហើយ ពេលខ្លះពួកគេប្រាកដជាគិតថា រស់គេរស់ដើ​ម្បីអ្វី?​និងមានន័យអ្វី បើពួកគេកើតមកមិនមានដៃជើងដូចគេដូចឯងនោះ?

សរុបសេចក្តី​មក បើសិនជាមនុស្សយើងម្នាក់ៗនៅតែបន្តមានគំនិតដូចបានសរសេរខាងលើ ពិតជាមិនមានភាពភ្លឺស្វាងនាពេលអនាគតឡើយ។ ដូច្នេះហើយគួរមានការគិតពិចារណាឡើងវិញអំពីចំនុចនេះ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s