​ការធ្វើសិក្ខាសិលានៅវិទ្យុ ៩ មករា

នៅថ្ងែទី១៥ ខែ វិច្ឆិកា ឆ្នាំ ២០១២ ក្រុមសិស្សានុសិស្ស ផ្នែកទំនាក់ទំនងសង្គមនិងសារពត៍មាន នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈដុន បូស្កូខេត្តកែប បានទៅចូលរួមក្នុងអង្គពិធី ធ្វើសិក្ខាសិលាអំពី បរិស្ថានដើម្បីទេសចរណ៏ ទេសចរណ៏ដើម្បីបរិស្ថាន នៅស្ថានីយ៏វិទ្យុ ៩មករា(99.70FM) លើសពីនេះទៅទៀត ក្រុមសិស្សានុសិស្សបានចុះទៅមើលកន្លែងផ្សព្វផ្សាយ របស់វិទ្យុ ៩ មករា ហើយបានសាកសួរជាមួយនឹងសំនួរ មួយចំនួនដែលមានលក្ខណៈទាក់ទង ជាមួយនឹងវិទ្យុ។ នៅក្នុងនោះផងដែរ ពួកគេបានលើកយកនូវសំនួរជាច្រើន ដើម្បីអោយពិធីករ និងពិធីការនីនៅទីនោះធ្វើការអធិប្បាយ។ យោងទៅតាមពាក្យសម្តីកញ្ញា រស្មី និងក្រុមការងារនៅទីនោះបាននិយាយថា ស្ថានីយ៏វិទ្យុ ៩ មករា បានបង្កើតនៅឆ្នាំ២០០៨ ដែលមានទីតាំងនៅទីរួមខេត្តកំពត ហើយវិទ្យុនេះបានធ្វើការផ្សព្វផ្សាយ លឺបានចំនួន ៧ ខេត្ត គឺ ខេត្តកែប កំពត កំពង់ស្ពឺ ហាទៀង តាកែវ ក្រុងព្រះសីហនុ ។ មួយវិញទៀត វិទ្យុនេះមានទំនាក់ទំនងជាមួយនឹង ទូរទស្សន៏ជាតិ ទាំងអស់ គឺសុទ្ធតែត្រូវមានទំនាក់ទំនងជាមួយនឹង ទូរទស្សន៏ជាតិទាំងអស់។ បើយើងងាកមកមើលវិទ្យុ យើងវិញ គឺនៅពេលដែលវិទ្យុនេះបានបង្កើតឡើង លើកដំបូងគឺវាមានលក្ខណៈពិបាកច្រើនបន្តិចបន្តួចដែរ ជាមួយនឹងបញ្ហាអគ្គីសនី ពីព្រោះស្ថានីយ៏ យើងខ្ញុំ ប្រើប្រាស់អគ្គិសនីជាំមួនឹងភ្លើងរដ្ឋ ដូច្នេះពេលដែល ភ្លើងរដ្ឋដាច់ ស្ថានីយ៏យើង ក៏ត្រូវបានផ្អាក។ចំពោះ បញ្ហាមួយទៀតគឺបុគ្គលិក ហើយបុគ្គលិកភាគច្រើនសុទ្ធតែទើបបានបញ្ចប់ការសិក្សា នៅថ្នាក់ទី១២ ហើយមកធ្វើការដោយគ្មានបទពិសោធន៏ ដូច្នេះហើយមានន័យថា កាងារជាអ្នកបង្រៀនពួកគេ នៅពេលដែលពួកគេធ្វើការនៅទីនេះ។ សូមបញ្ជាក់ផងដែរថា បុគ្គលិកយើងខ្ញុំមានចំនួន ១៦ អ្នក និងមានបុគ្គលិកផ្សេងៗទៀត ដូចជាផ្នែករដ្ឋបាលនិងសម្អាតជាដើម។ នៅក្នុងអង្គពិធីសម្ភោធនិង សិក្ខាសិលាអំពី ស្ថានីយ៏វិទ្យុបញ្ជប់នៅ ម៉ោង ១២និង ៣០នាទី។ពិធីនោះបានបញ្ជប់ទៅយ៉ាងរលូននិងមានភាពសប្បាយរីករាយ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s