ការត្រួតត្រាអារម្មណ៍

នៅក្នុងពេលធ្វើទំនាក់ទំនងគ្នា តែងតែមានកើតនូវបញ្ហាខ្លះៗចៀសមិនរួច។ បញ្ហាខ្លះធ្វើឲ្យភាគី សន្ទនាសប្បាយចិត្ត ដែលពេលខ្លះនាំឲ្យប្រតិកម្មតបតខ្លាំងក្លាជាហេតុបង្កឲ្យមានជំលោះកើតឡើង។ នៅក្នុងទំនាក់ទំនង យើងត្រូវចេះត្រួតត្រាអារម្មណ៍របស់យើងឲ្យបានល្អ ជាពិសេសនៅពេលមាន កំហឹង ឬ មានអារម្មណ៍រំភើបជ្រុល។

ការចេះត្រួតត្រាអារម្មណ៍ ធ្វើឲ្យយើងអាចគ្រប់គ្រងស្ថានការណ៍បានល្អ ដែលធ្វើឲ្យយើងមាន ជោគជ័យក្នុងការប្រាស្រ័យទាក់ទងគ្នា។ អ្នកខ្លះមានបញ្ហាប៉ះពាល់តិចតួចក៏បញ្ចេញ អាកប្បកិរិយា ប្រតិកម្មយ៉ាងកំរោល។ ជនបែបនេះ មិនមានអ្នកណាចង់ប្រាស្រ័យទាក់ទងជាមួយឡើយ ហើយតំលៃ របស់គេក៏ មិនមានសល់អ្វីទៀតដែរ។

គេអាចដឹងថាមនុស្សម្នាក់ល្អ ឬមិនល្អ នៅពេលដែលមនុស្សនោះមានកំហឹង តើគេអាចទប់ កំហឹង របស់គេបានឬអត់។ មនុស្សឆេវឆាវ ទោះជាមានឋាន:ខ្ពង់ខ្ពស់យ៉ាងណាក៏ដោយ ក៏គ្មាន អ្នកណាចង់ធ្វើ ការប្រាស្រ័យទាក់ទងជាមួយដែរ។

មនុស្សខ្លះ ទោះបីជាមានបញ្ហា ឬកំហឹងខ្លាំងក្លាយ៉ាងណាក៏ដោយ ក៏គេអាចត្រួតត្រាអារម្មណ៍ របស់គេបានដោយការនិយាយស្តី និង សកម្មភាពរបស់គេមិនឆុងឆាំង ឬបង្ហាញភាពខឹងសម្បារ ឡើយ។ មនុស្សបែបនេះជាមនុស្សចិត្តធ្ងន់ មនុស្សមានមារយាទចាស់ទុំ និងជាមនុស្សគួរឲ្យគោរព បំផុត។ មនុស្ស ប្រភេទនេះ មានជោគជ័យយ៉ាងច្រើននៅក្នុងការប្រាស្រ័យទាក់ទង។

យើងត្រូវចងចាំថា បើយើងមិនអាចត្រួតត្រាអារម្មណ៍របស់យើងបានទេ យើងមិនអាចធ្វើអ្វីបាន ជោគជ័យឡើយ។ នៅពេលយើងត្រួតត្រាអារម្មណ៍យើងបាន យើងក៏ត្រួតត្រាស្ថានភាពបានផងដែរ។ បើ យើងអាចត្រួតត្រាអារម្មណ៍របស់យើងបាន យើងនឹងក្លាយជាមនុស្សរឹងមាំ។ បើយើងបរាជ័យនៅ ក្នុងការ ត្រួតត្រាអារម្មណ៍របស់យើងហើយ យើងនឹងបរាជ័យនៅក្នុងទំនាក់ទំនងផងដែរ ដែលទីបំផុត នឹងបរាជ័យ នៅក្នុងជីវិតថែមទៀត។

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s