ការទំនាក់ទំនងតាមរយៈការស្លៀកពាក់

ក្រៅពីរូបសម្បត្តិការស្លៀកពាក់ ក៏មានឥទ្ឋិពលខ្លាំងក្លាដែរនៅក្នុងការទំនាក់ទំនង។ ការស្លៀក ពាក់សមរម្យ ថ្លៃថ្នូរត្រឹមត្រូវតាមកាលៈទេសៈធ្វើឱ្យមនុស្សកាន់តែមាន តំលៃឡើង។ សំលៀកបំពាក់ អាចជួយ កើកសំរស់របស់យើងឡើងហើយក៏អាចទាញ សំរស់របស់យើងចុះផងដែរ។ សំលៀកបំពាក់ អាចលើកិត្តយសហើយក៏ អាចធ្វើឱ្យយើងបាត់បង់កិត្តយសផងដែរ។IMG_0887

    អ្នកខ្លះមានរូបរាងស្អាតបាតតែការស្លៀកពាក់ និងការតុបតែងខ្លួនមិនសមរម្យ និងមិនថ្លៃថ្នូរបានធ្វើ ឱ្យខ្លួនគេចុះតម្លៃទៅតាមហ្នឹងផងដែរ។ ពេលខ្លះគ្រាន់តែគេឃើញការស្លៀកពាក់ និងការតុបតែងខ្លួន របស់យើងគេអាចស្គាល់ដល់ចរិតមារយាទរបស់យើង ហើយគេមិនមានអារម្មណ៏ ក្នុងការរាប់អាន យើងឡើយ។ ហើយខ្លះទៀត​រូបរាងមិនសូវស្អាត ទេតែគេចេះស្លៀកពាក់និង តុបតែងកាយធ្វើឱ្យគេ មើលទៅស្អាត និង ថ្លៃថ្នែរបំផុតដែលជាទីចាប់អារម្មណ៏នៃមនុស្សទូទៅ។ តម្លៃមនុស្សក៏ឆ្លុះបញ្ជាំង តាម រយៈការស្លៀកពាក់និងការតុបតែកាយផងដែរ។

    ពេលខ្លះកិច្ចការទាំងមូលត្រូវបរាជ័យ ក៏ដោយសារតែការស្លៀកពាក់ និងតុបតែងកាយខុស របៀបជាពិសេសពេលសំផាសន៏ការងារតែម្តង បើមានសមត្ថភាពដូចគ្នាគេសុខចិត្ត ជ្រើសរើសយក បេក្ខជនណា ដែលស្លៀកពាក់សមរម្យជាជាងអ្នកស្លៀកពាក់ឆើតឆាយខុសរបៀប។

ជួនកាល គ្រាន់តែយើងឃើញគេស្លៀកពាក់សមរម្យយើងមានអារម្មណ៏ចូលចិត្តគេបាត់ទៅហើយ ដោយមិនទាន់ទាំងស្គាល់គ្នាផងហើយជួនកាលទៀត គ្រាន់តែគេឃើញការស្លៀកពាក់ របស់យើង គេស្អប់យើងគេសង្ស័យយើងជាមនុស្សអាក្រក់ថែមទៀតក៏មាន។

កាលដែលមានរូបរងកាយស្អាតបាត ធ្វើឱ្យយើងមានជំនឿលើខ្លួនយើងនៅក្នុងការទំនាក់ទំនង ជាមួយមនុស្សគ្រប់រូបដោយយើងមានអារម្មណ៏ថាដូចជាមិនខ្លាចអ្នកណាទេ។ តែបើយើង គគ្រិច វិញដូចជាមានអារម្មណ៏មិនចងជួបអ្នកណាទាំងអស់ ហើយ នៅពេលប្រាស្រ័យទាក់ទងជាមួយ គេយើងមានអារម្មណ៏ដូចជាមិនស្មើរមុខស្មើរមាត់ជាមួយគេឡើយ។

    ការដែលយើងមានរូបរាងល្អមានរូបកាយស្អាតបាតស្លៀកពាក់សមសួនត្រឹមត្រូវតាមក្បួនខ្នាត និង តុបតែងកាយសមរម្យវាធ្វើអោយការប្រាស្រ័យទាក់ទងរបស់យើង បានជោគជ័យច្រើនជាង អ្នក ដែលមិនស្អាតបាតនិងស្លៀកពាក់មិនសមរម្យ។ អ្នកមានរូបរាងមិនសូវជាស្អាតក៏ដោយឱ្យតែចេះ ស្លៀកពាក់និងតុបតែងកាយក៏មើលទៅស្រស់ស្អាតដែរ។ តែរឿងសំខាន់នោះគឺត្រូវស្លៀកពាក់ និង តុបតែងកាយឱ្យសមរម្យនិងថ្លៃថ្នូរ​ទៅតាមពេលវេលានិងកាលៈទេសៈ។

 

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s