ធ្វើជាមេផ្ទះដ៏ល្អ

ស្រី្តទាំងអស់នៅលើពិភពលោកគេតែងតែចង់ក្លាយទៅជាមេផ្ទះដ៏ល្អមួយរូប

សម្រាប់ផ្គត់ផ្គង់គ្រួសារអោយបាន

ល្អដូចជាបុរសដែលជាំមេគ្រួសារដែរ។ នៅក្នុងគ្រួសារមួយបើមានមេផ្ទះដ៏ល្អមួយរូបនៅរស់នៅជាមួយ នោះគ្រួសារនោះប្រាកដជាទទួលបាននូវសុភមង្គលជាក់ជាពុំខាន។ មេផ្ទះមកពីពាក្យថា មេ បូកផ្ទះ។ មេមានន័យថា​ ភាពធំ ភាពសំខាន់ ភាពល្អ ជាងគេ។ ផ្ទះគឺជាកន្លែងដែលយើងសម្រាប់រស់នៅ។ ម្យ៉ាងវិញទៀត បើយើងប្រៀបធៀបពាក្យថាមេទៅក្ុនងការរដ្ធមន្រ្តីរាជការ និងតាមអង្គការក្រុមហ៊ុននានាវិញ គឺគេសំដៅពាក្យមេ នេះថាជាអ្នកធំបំផុត ជាអ្នកដឹកនាំអោយគេគោតពតាមនិងធ្វើតាម។ អាស្រ័យហេតុខាងលើនេះយើងជាស្រ្តីមួយរូបដែលរស់នៅក្នុងសង្គមត្រូវតែធ្វើខ្លួនអោយក្លាយជាទៅជាមេផ្ទះដ៏ល្អមួយរូប។ ដើម្បីធ្វើជាមេផ្ទះដ៏ល្អមួយរូបសម្រាប់គ្រួសារគឺមានដូចខាងក្រោម៖

Ø ធ្វើខ្លួនជាស្រ្តីគ្រប់លក្ខិណា

Ø មិនចេះចាក់ចុចគេ

Ø មិននិយាយដើមគេ

Ø មិនយករឿងដាក់ខ្លួន

Ø ធ្វើជាមនុស្សដែលចេះគិតពិចារណាខ្ពស់

Ø មិនចេះជឿពាក្យចចាមរាម

Ø ត្រូវជាមនុស្សធ្វើអត្តចរិតសុភាពរាបសារ (មិនកាចពេក)

Ø ជាមនុស្សចេះដឹងខុសត្រូវ

Ø ជាពិសេសជាមនុស្សដែលចេះយកចិត្តទុកដាក់គ្រប់កិច្ចការទាំងអស់

Ø ជាមនុស្សដែលមានទំនួលខុសត្រួវ

Ø ជាមនុស្សឧស្សាព្យាយា

Ø ជាមនុស្សអត់ធ្មត់

Ø លើសពីនេះទៅទៀតជាមនុស្សដែលចេះយល់ពីចិត្តអ្នកដទៃ និងអ្នកនៅរស់នៅជាមួយ (ស្វាមី)

Ø ចេះធ្វើម្ហូបគ្រប់ប្រភេទ

Ø ចេះមើលថែរទាំកូន និងអ្នកដែលរស់នៅជាមួយ

Ø ចេះដឹងពីពេលវេលា ( កំនត់ពេលបានច្បាស់លាស់)

Ø ចេះយកចិត្តស្វាមី

Ø ចេះរៀបចំទុកដាក់

Ø នៅពេលស្វាមីមកពីធ្វើការចេះញញឹមដាក់រួសរាយមានសម្តីពិរោះ

Ø ចេះបង្កើតការប្រជុំនៅក្នុងគ្រួសារម្តង ឬពីរដងនៅក្នុងមួយសប្តាហ៏

Ø ចេះពិភាក្សា

Ø មិនដែលបរាជ័យ

Ø ចេះណែនាំប្រាប់ពីអ្វីដែលនិងកូនធ្វើខុសដោយមិនប្រើពាក្យសម្តីមិនល្អ

ដូច្នេះហើយក្នុងនាមជាស្រ្តីមេផ្ទះមួយរូបត្រូវតែខំហ្វឹកហាត់បន្ថែមអោយល្អ ដើម្បីកុំអោយមានការរិះគន់ពីបុរសជាស្វាមី ខិតខំធ្វើខ្លួនអោយល្អ ជាពិសេសជាងនេះទៅទៀត មេផ្ទះសំខាន់បំផុតនោះគឺ ចេះវិជ្ជាធ្វើម្ហូបគ្រប់ប្រភេទ។ បើកាលណាគ្រួសារមួយមានស្ត្រីដែលជាមេផ្ទះដ៏ល្អគ្រួសារនោះនឹងទទួលបានសុភមង្គល ភាពរីកចម្រើន មិនមានការនឿយណាយសុខសប្បាយជារៀងនិរន្ត។

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s