សារៈប្រយោជន៏នៃការយកចិត្តទុកដាក់ស្តាប់

ការយកចិត្តទុកដាក់ស្តាប់ចំពោះគូរសន្ទនា ក៏ ជាកត្តាជួយអោយការប្រាស្រ័យទាក់ទងនានា ទទួល បានផលជាវិជ្ជមានផងដែរ។ នៅពេលដែលគេកំពុងនិយាយ បើយើងយកចិត្តទុកដាក់ស្តាប់ភាគី ម្ខាងទៀតនោះធ្វើឱ្យគូរសន្ទនារបស់យើងយល់ថា យើងកំពុងចាប់អារម្មណ៏និងឱ្យតំលៃ ដល់អ្វី ដែលគេកំពុងនិយាយពេលនោះគែក៏ឱ្យតំលៃនិងចាប់អារម្មណ៏ ចំពោះអ្វីៗដែលយើងនិយាយផងដែរ។

        ម្យ៉ាងទៀតការយកចិត្តទុកដាក់ស្តាប់​ក៏បានជួយឱ្យយើងមានការយល់គ្នាច្បាស់លាស់ ដែល ចៀសវាងនូវការយល់ច្រលំរវាងដៃគូរសន្ទនាផងដែរ។ អ្នកដែលមានជំនាញក្នុងការប្រាស្រ័យ ទាក់ទង មិនមែនពូកែតែខាងនិយាយប៉ុណ្ណោះទេតែត្រូវតែពូកែខាងការស្តាប់ផង។ បើយើងមិនពូកែស្តាប់ទេ ក៏ការទំនាក់ទំនងរបស់យើងមិនទទួលបានជោគជ័យដែរ។

ដើម្បីឱ្យក្លាយជាអ្នកពូកែ នៅក្នុងទំនាក់ទំនងយើងត្រូវតែមានជំនាញទាំងក្នុងការនិយាយ និង ជំនាញក្នុងការស្តាប់ផងដែរ។ ជំនាញក្នុងការស្តាប់មិនមែនជាកិច្ចការងាយ ដូចយើងគិតនោះទេ។ ជំនាញនេះមានក្បួនខ្នាតត្រឹមត្រូវនិងត្រូវការវឹកហាត់ថែមទៀតផង។ ការស្តាប់ត្រូវផ្តោតលើចំណុច      សំខាន នៃប្រធានបទនីមួយៗនិងខ្លឹមសាររួមនៃប្រធានបទនោះ។ បើយើងបរាជ៧យក្នុងការស្តាប់ យើងការទំនាក់ទំនងរបស់យើងក៏បរាជ័យដែរ។

ដូច្នេះការយកចិត្តទុកដាក់ស្តាប់ចំពោះដៃគូរសន្ទនា ពិតជាមានសារៈប្រយោជន៏ listenសម្រាប់ខ្លួន យើង និងការប្រាស្រ័យទាក់ទងរបស់យើង។ ការពូកែស្តាប់ធ្វើឱ្យការប្រាស្រ័យទាក់ទងរបស់យើង ប្រព្រឹត្ត ទៅដោយរលូននិងធ្វើឱ្យយើង ទទួលបាននូវចំណេះដឹងនិងបទពិសោធន៏ជាច្រើនថែមទៀត សំរាប់ជីវិត។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s