ភាពស្មោះត្រង់ក្នុងការទំនាក់ទំនង

ភាពស្មោះត្រង់នឹងគ្នា គឺជាកត្តាគន្លឹះធានាដល់ភាពរឹងមាំក្នុងទំនាក់ទំនង។ នៅពេលមនុស្សស្គាល់ គ្នាគេទាមទារធំបំផុតនូវភាពស្មោះត្រង់។ បើគ្មានភាពស្មោះត្រង់នេះទេ រាល់ការទំនាក់ទំនងរបស់យើង នឹងត្រូវបរាជ័យជាបន្តបន្ទាប់ ម្តងហើយម្តងទៀត។ នៅពេលយើងជួបមនុស្សល្អហើយ យើងនឹងបាត់បង់ មនុស្សនោះវិញយ៉ាងឆាប់រហ័យដែលទីបំផុតជីវិតយើងត្រូវឯកោ និងសោកសៅ។

មនុស្សដែលមានភាពទុច្ចរិតនៅក្នុងទំនាក់ទំនង កេងយកប្រយោជន៍ពីទំនាក់ទំនង ប្រើប្រាស់ ទំនាក់ទំនងដើម្បីបំរើប្រយោជន៍ផ្ទាល់ខ្លួន គឺជាមនុស្សអាក្រក់ដែលគ្មានអនាគតវែងឆ្ងាយឡើយ។ ដើម្បី ធានាដល់ជោគជ័យនៅក្នុងទំនាក់ទំនង យើងត្រូវមានភាពស្មោះត្រង់តាំងពីដើមរហូតដល់ចប់។ កាល ណាយើងមានភាពស្មោះត្រង់ក្នុងទំនាក់ទំនងធ្វើឲ្យការប្រាស្រ័យទាក់ទងរបស់យើងកាន់តែរីកចំរើន និង កសាងបាននូវទំនាក់ទំនងល្អជាច្រើនទៀត។

ក្នុងករណីដែលយើងសង្កេតឃើញមានភាពមិនស្មោះត្រង់ក្នុងទំនាក់ទំនង យើងមានវិធីតែម្យ៉ាង គត់គឺដកខ្លួនថយចេញពីទំនាក់ទំនងដោយស្ងៀមស្ងាត់ ហើយត្រូវចៀសវាងជំលោះនៅពេលផ្តាច់ទំនាក់ ទំនង។ អ្នកដែលគ្មានភាពស្មោះត្រង់ក្នុងទំនាក់ទំនង គឺគ្មានអ្នកណាចូលចិត្ត ឬរាប់អានឡើយ។

ភាពស្មោះត្រង់ធ្វើឲ្យយើងកាន់តែកសាងមិត្តភាពបានច្រើន និងរឹងមាំឡើង។ ភាពស្មោះត្រង់ផ្តល់ ផលប្រយោជន៍ដល់យើងយ៉ាងច្រើន ទាំងនៅពេលយើងសុខ និងទាំងនៅពេលយើងមានទុក្ខ។ ភាព ស្មោះត្រង់ជួយឲ្យយើងជួបតែរឿងល្អ និងសេចក្តីចំរើនក្នុងជីវិត។ មនុស្សកាន់តែធំ កាន់តែមានលុយ កាន់ តែត្រូវការអ្នកស្មោះត្រង់នៅក្បែរខ្លួន ហើយមនុស្សទាំងនេះលើកតំកើង និងជួយតែមនុស្សដែលមានភាព ស្មោះត្រង់តែប៉ុណ្ណោះ។

មនុស្សដែលគ្មានភាពស្មោះត្រង់នៅក្នុងទំនាក់ទំនងទេ គឺមិនមានអ្នកណារាប់រកឡើយ ហើយបើ មានមិត្តភាពគឺមិនអាចឋិតឋេរបានយូរឡើយ។ ជីវិតមនុស្សប្រភេទនេះ​នឹងជួបតែបរាជ័យ ឬអាចជួបគ្រោះ ថ្នាក់ក្នុងជីវិតទៀតផង ដោយសារតែអំពើអាក្រក់របស់ខ្លួន។

ដូចនេះ ភាពស្មោះត្រង់ ពិតជាធានានូវភាពជោគជ័យក្នុងទំនាក់ទំនង។ បើគ្មានភាពស្មោះត្រង់ទេ គ្មានអ្នកណាគេរាប់អានយើងឡើយ។ ភាពស្មោះត្រង់នាំឲ្យយើងជួបតែមនុស្សល្អ និងមានភាពជោគជ័យ ក្នុងការប្រាស្រ័យទាក់ទងជាមួយមនុស្សផងទាំងពួង។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s