ស្អប់

តើយើងត្រូវធ្វើយ៉ាងដូចម្តេចនៅពេលដែលអ្នកស្អប់នរណារម្នាក់?

ពិតណាស់នៅពេលដែលអ្នកមានអារម្មណ៏ស្អប់ ឬមិនចូលចិត្តនរណាម្នាក់អ្នកពិតជាតាមតែចាប់កំហុសរបស់គេរហូត ហើយឃើញចេះតែទាស់នេះទាស់នោះរហូត។ ហើយមិនថាខ្ញុំមិនថាតែអ្នកទេក៏ធ្លាប់មានអារម្មណ៏បែបនេះដូចគ្នាដែរ!! ប៉ុន្តែអារម្មណ៏បែបនេះហើយដែលជាហេតុដែលអោយយើងមិនមានអារម្មណ៏ថាស្រស់ថ្លា នៅពេលដែលអ្នកឃើញគេ។មនុស្សយើងមិនគួរតែមានអារម្មណ៏បែបនេះឡើយពីព្រោះថា អារម្មណ៏បែបនេះ ជាអារម្មណ៏មួយដែលមិនអាចអោយយើងស្រស់ថ្លា ឬសប្បាយចិត្តឡើយ ចុះហេតុអ្វីបានជាមនុស្សយើងចេះតែកើតមានឡើងមិនឈប់ឈរយ៉ាងនេះ??

អាស្រ័យហេតុនេះហើយខ្ញុំសូមលើកយកនូវគំនិតខ្លះៗមក បង្ហាញប្រាប់ដល់មិត្តអាន ជាទីសណ្តាប់ដូចតទៅនេះ៖

1)    ទីមួយយើងត្រូវព្យាយាមធ្វើអារម្មណ៏មួយដែលជួយកាត់បន្ថយដល់ការស្អប់គេ

2)    មិនត្រូវបន្តចាប់កំហុសរបស់គេច្រើនដូចកាលពីមុន

3)    មិនត្រូវមានចិត្តមួយថាស្អប់រហូតគ្មានថ្ងៃណាអាចកែប្រែបាន

4)    មិនត្រូវគិតថាគេជាមនុស្សដែលមិនល្អសំរាប់ខ្លួន

5)    មិនត្រូវគិតថាគេជាមនុស្សដែលចុះសម្រុងនឹងខ្លួន

6)    ខ្លួនយើងផ្ទាល់មិនត្រូវគិតថា យើងល្អលើសគេ

7)    ព្យាយាមរកពេលវេលាមកស្វែងពីគេអោយបានយល់ច្បាស់លាស់ទើបយើងអាចវាយតម្លៃគេជាក្រោយ

8)    ហើយត្រូវសួរខ្លួនឯងថា ស្អប់ព្រោះតែមូលហេតុអ្វី មិនត្រូវស្អប់គេដោយគ្មានមូលហេតុឡើយ

9)    ព្យាយាមទៅអោយជិតគេ មិនត្រូវទៅកាន់ឆ្ងាយហើយមិនដឹងថាគេជានរណា បន្ទាប់មកយើងស្អប់គេ

10)           កុំចាំតែវាយតម្លៃ ដោយគ្រាន់តែឃើញពីសំបកក្រៅរបស់គេ

11)           ហើយការវាយតម្លៃត្រូវជាតម្លៃណាដែលយើងបានដឹងនិងស្គាល់ច្បាស់

ជាចុងក្រោយបើសិនមិត្តអ្នកអានមានជាមតិយោបល់អ្វីក្រៅពីអត្ថបទនេះសូមធ្វើការ ផ្ញើរសារមកកាន់ duchchanthou@gmail.com Samannduch@gmail.com, duchchanthou@yahoo.com )

បញ្ចេញមតិ